ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុព្រមានក្រុមហ៊ុនផលិតទឹកស្អាតនៅស្រុកព្រៃនប់ថា នឹងរុះរើលែងឲ្យធ្វើអាជីវកម្ម ប្រសិនបើឆ្នាំក្រោយនៅតែបង្កឲ្យមានបញ្ហាខ្វះខាតទឹក ស្អាតប្រើប្រាស់ដដែលៗឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំ រកដំណោះស្រាយការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ បន្ទាប់ពីការជួបពិភាក្សា ឯកឧត្តមអភិបាលខេត្ត បានព្រមា នក្រុ មហ៊ុនផលិតទឹកស្អាតនៅស្រុកព្រៃនប់ថា នឹងរុះរើលែងឲ្យធ្វើអាជីវកម្ម ប្រសិ នបើឆ្នាំក្រោយនៅតែបង្កឲ្យមានបញ្ហាខ្វះខាតទឹក ស្អាតប្រើប្រាស់ដដែលៗដូចនេះទៀត បើទោះជាមានអាជ្ញាប័ណ្ណពីក្រសួងក៏ដោយ។ក្នុងឳកាសនោះដែរឯកឧត្តម គួច ចំរើន បានណែនាំក្រុមហ៊ុនផលិតទឹកស្អាតពង្រីកអាងទឹកឱ្យបានធំ និងជ្រៅជាងមុនដើម្បីរក្សាទឹកបានច្រើន ធានាការប្រើប្រាស់គ្រប់គ្រាន់ ព្រមទាំងបានណែនាំឱ្យក្រុមហ៊ុនត្រូវសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរសិប្បកម្ម និងឧស្សាហកម្ម និងមន្ទីរធនធានទឹក និងឧតុនិយម ផងដែរ ដើម្បីធ្វើកិច្ចការនេះឱ្យទទួលបានប្រសិទ្ធិភាព៕ SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ